តេស្ត

ច្រៀង​ដោយ : ស៊ិន ស៊ីសាមុត

ម្ដេច​បាន​ជា​លួច​សើច​ឲ្យ​ខ្ញុំ រឿង​អ្វី​ប្រាប់​មក​ឲ្យ​ចំ កុំ​សើច​កុំ​យំ​ណា​ស្រី
បើ​មិន​ស្ម័គ្រ​ប្រាប់​ចុះ​ពីសី កុំ​ឲ្យ​បង​នៅ​សង្ស័យ សង្ស័យ​គ្រប់ពេលវេលា។

បើ​ស្អប់​ខ្ញុំ​កុំ​សើច​ឲ្យ​ឮ ហើយ​ស្រី​កុំ​សើច​បញ្ឈឺ ឲ្យ​ខ្ញុំ​កើត​ទុក្ខ​គ្រាំគ្រា
បើ​ស្រី​មិន​មេត្តា កុំ​សើច​បញ្ឈឺ​ចិន្ដា ស្នេហា​គ្មាន​បង្ខំ​ទេ។

កុំ​សើច​ហើយ​លួច​សើច​ទៀត ឲ្យ​ចង្អៀត​ទ្រូង​ឥត​ល្ហែ
បើ​ស្នេហ៍​មិន​ពិត សូម​តែ​ចិត្ត​កុំ​តាម​ផ្ដន្ទា។

ខ្ញុំ​មិន​ស្បថ​តែ​ខ្ញុំ​ខ្លាច​ណាស់ ខ្លាច​ជួប​នឹង​ស្នេហ៍ បោកប្រាស់ ពិត​ណាស់​ជា​វេទនា
បើ​ស្នេហ៍​ខ្ញុំ​ជា​ស្នេហ៍​ឫស្យា គួរតែ​ខ្ញុំ​សូម​ស្មារលា កុំ​ឲ្យ​គ្រាំគ្រា​ព្រោះ​ស្នេហ៍។

...ភ្លេង...
ម្ដេច​បាន​ជា​លួច​សើច​ឲ្យ​ខ្ញុំ រឿង​អ្វី​ប្រាប់​មក​ឲ្យ​ចំ កុំ​សើច​កុំ​យំ​ណា​ស្រី
បើ​មិន​ស្ម័គ្រ​ប្រាប់​ចុះ​ពីសី កុំ​ឲ្យ​បង​នៅ​សង្ស័យ សង្ស័យ​គ្រប់ពេលវេលា។

បើ​ស្អប់​ខ្ញុំ​កុំ​សើច​ឲ្យ​ឮ ហើយ​ស្រី​កុំ​សើច​បញ្ឈឺ ឲ្យ​ខ្ញុំ​កើត​ទុក្ខ​គ្រាំគ្រា
បើ​ស្រី​មិន​មេត្តា កុំ​សើច​បញ្ឈឺ​ចិន្ដា ស្នេហា​គ្មាន​បង្ខំ​ទេ។

កុំ​សើច​ហើយ​លួច​សើច​ទៀត ឲ្យ​ចង្អៀត​ទ្រូង​ឥត​ល្ហែ
បើ​ស្នេហ៍​មិន​ពិត សូម​តែ​ចិត្ត​កុំ​តាម​ផ្ដន្ទា។

ខ្ញុំ​មិន​ស្បថ​តែ​ខ្ញុំ​ខ្លាច​ណាស់ ខ្លាច​ជួប​នឹង​ស្នេហ៍ បោកប្រាស់ ពិត​ណាស់​ជា​វេទនា
បើ​ស្នេហ៍​ខ្ញុំ​ជា​ស្នេហ៍​ឫស្យា គួរតែ​ខ្ញុំ​សូម​ស្មារលា កុំ​ឲ្យ​គ្រាំគ្រា​ព្រោះ​ស្នេហ៍៕



source https://akbalthom.blogspot.com/2022/08/blog-post_66.html

Comments