អ្នករចនា : សួនម៉ៃ សុផានិត / Suonmay Sophanith
ទំនាក់ទំនង :
បណ្ដាញសង្គម : https://ift.tt/zRdocw2
៙ កិច្ចព្រមព្រៀងផ្ដល់សិទ្ធិចំពោះអ្នកប្រើប្រាស់ពុម្ពអក្សរខ្មែរ ៖
+ ការប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន ៖ ពុម្ពអក្សរដែលបានផ្ដល់ជូននេះ លោកអ្នកអាចទាញយកទៅប្រើប្រាស់ដោយឥតគិតថ្លៃចំពោះការប្រើប្រាស់ទាំងឡាយណាដែលមានលក្ខណៈផ្ទាល់ខ្លួន ឲ្យតែការប្រើប្រាស់នោះមិនទាក់ទិននឹងការប្រកាន់ពូជសាសន៍ និង អំពើល្មើសច្បាប់។ ការប្រើប្រាស់ដែលមានលក្ខណៈផ្ទាល់ខ្លួននេះ សំដៅលើការប្រើប្រាស់ទាំងអស់ដែលមិនបង្កើតប្រាក់ចំណូលហិរញ្ញវត្ថុតាមបែបមុខជំនួញ មានជាអាទិ ៖- សៀវភៅប្រើប្រាស់ផ្ទាល់ខ្លួន
- វេបសាយត៍ និង ប្លក់ កម្សាន្តសម្រាប់មិត្តភក្ដិ និង គ្រួសារ
- ការបោះពុម្ពទាំងឡាយដូចជា ខិត្តប័ណ្ណ ផ្ទាំងផ្សព្វផ្សាយ អាវយឺតសម្រាប់ព្រះវិហារ កម្មវិធីសប្បុរសធម៌ និង អង្គការដែលមិនស្វែងរកប្រាក់ចំណេញ។
+ ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម ៖ ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម មិនត្រូវបានអនុញ្ញាត ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកបង្កើតពុម្ពអក្សរឡើយ។ សូមទាក់ទងអ្នកបង្កើតពុម្ពអក្សរដើម្បីស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម។ ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម សំដៅដល់ការប្រើប្រាស់នៅក្នុងបរិយាកាសជំនួញ ដែលរួមមាន ៖
- នាមប័ណ្ណ ឡូហ្គោ ការផ្សព្វផ្សាយពាណិជ្ជកម្ម វេបសាយត៍ កម្មវិធីទូរស័ព្ទសម្រាប់ក្រុមហ៊ុន
- អាវយឺត សៀវភៅ របស់ផ្សេងៗ ដែលធ្វើសម្រាប់ដាក់លក់
- ខិត្តប័ណ្ណ ផ្ទាំងផ្សព្វផ្សាយ សម្រាប់កម្មវិធីដែលគិតថ្លៃសម្រាប់ការចូលទស្សនា
- ការងារផ្នែករចនាក្រាហ្វិក
- សកម្មភាពផ្សេងៗទៀតដែលបង្កើតចំណូលដោយផ្ទាល់ ឬ ប្រយោល។
source https://akbalthom.blogspot.com/2018/10/suonmay-sophanith.html
Comments
Post a Comment