Pinterest គឺជាបណ្ដាញសង្គមសម្រាប់ខ្ទាស់រាល់រូបភាពពីគេហទំព័រនានា យកមកប្រមូលផ្ដុំទុកមើល ទុកជាគំនិត មិនត្រឹមតែរូបភាព សូម្បីតែវីដេអូក៏ Pinterest អាចមកយកប្រមូលផ្ដុំទូកឲ្យអ្នកប្រើបានដែរ តែបណ្ដាញសង្គមនេះមានសុវត្ថិភាពខ្លាំង ដែលមិនអនុញ្ញាតឲ្យរក្សាទុករូបភាពអាសអាភាសនោះទេ។ ត្បិតថាមិនសូវមានអ្នកប្រើប្រាស់ឲ្យទូទៅដូច Facebook តែ Pinterest ក៏មានតម្លៃក្រុមហ៊ុនថ្លៃខ្លាំងណាស់ដែរ ហើយសម្រាប់ចង់ប្រមូលផ្ដុំគំនិតគឺមិនអាចខ្វះបានទេជាមួយ Pinterest។
នៅក្នុងគន្លឹះនេះយើងនឹងដាក់បញ្ចូលប៊ូតុង Pinterest រាល់រូបភាពដែលមានក្នុងប្លក់របស់យើង ដើម្បីងាយស្រួលដល់ការចុច Pin រូបទាំងនោះចូលទៅ Pinterest ឲ្យងាយស្រួល។ សូមមើលគន្លឹះខាងក្រោមនេះ ៖
៙ របៀបដាក់កូដ Pinterest ចូល Blogger ៖
1- ចូលគណនី blogger.com របស់អ្នក។2- ចូលទៅកាន់ Theme >> ចុចសញ្ញាព្រួញក្បែរពាក្យ CUSTOMIZE ហើយយកពាក្យ Edit HTML។
3- ស្វែងរកស្លាក </body> ហើយចម្លងកូដខាងក្រោម យកទៅដាក់ខាងលើស្លាកនោះ រួចចុច Save template ។
Round Pin Button:
<script async defer data-pin-hover="true" data-pin-tall="true" data-pin-round="true" data-pin-save="false" src="//assets.pinterest.com/js/pinit.js"></script>Large Save Button:
<script async defer data-pin-hover="true" data-pin-tall="true" data-pin-save="true" src="//assets.pinterest.com/js/pinit.js"></script>លោកអ្នកមានជម្រើស២ (កូដខាងលើ) តែបើលោកអ្នកចង់កែប្រែរូប Logo Pinterest សូមចូលទៅកាន់ Pinterest widget builder
សរុបមកការដាក់ប៊ូតុង Pinterest មិនធ្វើឲ្យទើសទែងដល់រូបរាង blog របស់យើងនោះទេ ព្រោះវាបង្ហាញនៅពេលដែលដាក់ម៉ៅពីលើតែប៉ុណ្ណោះ។ អរគុណដែលបានចូលមើល ជួបគ្នានៅគន្លឹះលើកក្រោយទៀត ៕
source https://akbalthom.blogspot.com/2022/06/pinterest-blogspot.html
Comments
Post a Comment