ជាទូទៅនៅពេលយើងបង្កើតគេហទំព័រ ឬ ប្លក់ (Blogspot) តែងតែតម្រូវឲ្យយើងដាក់ favicon (រូបតំណាងគេហទំព័រ) ដែលមានទំហំតូចមើលសឹងមិនចង់យល់ ដែលហួសសម័យ។ favicon អត់បង្ហាញលើប្រព័ន្ធទូរស័ព្ទទំនើបៗដូចជា iPhone iPad ឬ Android នោះទេ នៅពេលយើងចុច Save តំណគេហទំព័រ ឬ blogspot តាមកម្មវិធី browser យកទៅដាក់លើ home screen ដើម្បីងាយស្រួលចុចមើល ស្រដៀងនឹង icon កម្មវិធីលើទូរស័ព្ទដែរ ។
ក្នុងគន្លឹះនេះខ្ញុំនឹងបង្ហាញលោកអ្នកពីរបៀបដាក់ icon (រូបតំណាង) Blogspot ដែលដំណើរការបានគ្រប់ឧបករណ៍ ធ្វើដូច្នេះប្លក់របស់យើងកាន់តែទាក់ទាញនៅពេលអ្នកចូលមើលគាត់ធ្វើការ save តំណប្លក់របស់យើងទុកលើ Home Screen ទូរស័ព្ទ។
៙ ដាក់ចូល Template Blogspot ៖
1- ចូលទៅ Blogger.com ដើម្បី Login គណនីរបស់លោកអ្នក។2- ចូលទៅកាន់ Theme >> ចុចសញ្ញាព្រួញក្បែរពាក្យ CUSTOMIZE ហើយយកពាក្យ Edit HTML។
3- ស្វែងរកស្លាក <head> ហើយចម្លងកូដខាងក្រោម យកទៅដាក់ខាងក្រោមស្លាកនោះ រួចចុច Save template ។
<link rel="apple-touch-icon" href="apple-touch-icon.png">
ចំណុចកែប្រែ ៖- apple-touch-icon.png : ដាក់ជំនួសនូវរូបភាព icon ប្លក់របស់អ្នក។ សម្រាប់ការបង្កើត icon សូមទាញយករូបភាព PNG ខាងក្រោម ហើយធ្វើការរចនាតាមទំហំខាងក្រោមចុះ ៖
![]() |
icon template |
![]() |
icon របស់ប្លក់ខ្ញុំ |
ជាចុងក្រោយត្បិតថាគន្លឹះងាយស្រួល តែឃើញគេទំព័រខ្មែរយើងភាគច្រើនមិនសូវចាប់អារម្មណ៍ត្រង់ចំណុចសំខាន់នេះទេ។ អរគុណសម្រាប់ការគាំទ្រជួយទិញពុម្ពអក្សរខ្ញុំបាទ អាក្បាលធំ / AKbalthom ជួបគ្នានៅគន្លឹះលើកក្រោយៗទៀត ៕
source https://akbalthom.blogspot.com/2022/06/icon-iphone-android.html
Comments
Post a Comment