របៀប​ដាក់​ផ្ទៃ Backgrounds ប្រភេទ SVG ពី​គេហទំព័រ svgbackgrounds.com សម្រាប់ Blogger

Blogger អាច​ឲ្យ​យើង​ដាក់​កូដ CSS Javascript បាន ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​ប្ដូរ​ផ្ទៃ​ខាង​ក្រោយ​របស់​ប្លក់ (Blogger) នោះ យើង​មាន​លទ្ធភាព​ប្ដូរ​វា​បាន ដែល​ក្នុង​អត្ថបទ​គន្លឹះ​នេះ​ខ្ញុំ​សូម​លើក​យក​បង្ហាញ​ពី​គេហទំព័រ​មួយ​ឈ្មោះ svgbackgrounds.com ដែល​អាច​ឲ្យ​យើង​ធ្វើការ​ប្ដូរ​ពណ៌​ និង​ចម្លង​កូដ​យក​មក​ដាក់​ក្នុង​ប្លក់។

៙ របៀប​កែប្រែនិង ចម្លង​កូដ ៖

1- ចូល​ទៅ​គេហទំព័រ svgbackgrounds.com
2- ហើយ​ចុច​លើ background ណាមួយ​ដែល​អ្នក​ចង់​បាន។
3- ធ្វើការកែប្រែ​ នៅ​ត្រង់​ផ្នែក​ខាង​ឆ្វេង ដែល​យើ​អាច​ធ្វើការ​កែប្រែ​ពណ៌ និង​នាំ​ចេញ​កូដ​ដោយ​ចុច​លើ EXPORT ហើយ​រើស​យក CSS រួច​រក្សា​ទុក​កូដ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​សិន ។
4- នៅ​លោកអ្នក​នឹង​បាន​កូដ Backgrounds SVG ប្រភេទ CSS តែ​ត្រូវ​ថែម​ពាក្យ body {       } ។

៙ របៀប​ដាក់​ធ្វើ​ជា​ផ្ទៃ​របស់ Blogger ៖

1- ចូល​គណនី blogger.com របស់​អ្នក។
2- ចូល​ទៅ​កាន់ Theme >> ចុច​សញ្ញា​ព្រួញ​ក្បែរ​ពាក្យ CUSTOMIZE ​ហើយ​យក​ពាក្យ Edit HTML។
3- ស្វែងរក​ស្លាក ]]></b:skin> ហើយ​ចម្លង​កូដ​ខាង​ក្រោម​ យក​ទៅ​ដាក់​ខាង​លើ​ស្លាក​នោះ រួច​ចុច Save template ។
គំរូ​កូដ​ដែល​ខ្ញុំ​បាន​កែប្រែ​ពណ៌ ៖

body {
background-color: #000000;
background-image: url("data:image/svg+xml,%3Csvg xmlns='http://www.w3.org/2000/svg' width='100%25' height='100%25' viewBox='0 0 1600 800'%3E%3Cg %3E%3Cpath fill='%2300090c' d='M486 705.8c-109.3-21.8-223.4-32.2-335.3-19.4C99.5 692.1 49 703 0 719.8V800h843.8c-115.9-33.2-230.8-68.1-347.6-92.2C492.8 707.1 489.4 706.5 486 705.8z'/%3E%3Cpath fill='%23001217' d='M1600 0H0v719.8c49-16.8 99.5-27.8 150.7-33.5c111.9-12.7 226-2.4 335.3 19.4c3.4 0.7 6.8 1.4 10.2 2c116.8 24 231.7 59 347.6 92.2H1600V0z'/%3E%3Cpath fill='%23011a23' d='M478.4 581c3.2 0.8 6.4 1.7 9.5 2.5c196.2 52.5 388.7 133.5 593.5 176.6c174.2 36.6 349.5 29.2 518.6-10.2V0H0v574.9c52.3-17.6 106.5-27.7 161.1-30.9C268.4 537.4 375.7 554.2 478.4 581z'/%3E%3Cpath fill='%2301232e' d='M0 0v429.4c55.6-18.4 113.5-27.3 171.4-27.7c102.8-0.8 203.2 22.7 299.3 54.5c3 1 5.9 2 8.9 3c183.6 62 365.7 146.1 562.4 192.1c186.7 43.7 376.3 34.4 557.9-12.6V0H0z'/%3E%3Cpath fill='%23012C3A' d='M181.8 259.4c98.2 6 191.9 35.2 281.3 72.1c2.8 1.1 5.5 2.3 8.3 3.4c171 71.6 342.7 158.5 531.3 207.7c198.8 51.8 403.4 40.8 597.3-14.8V0H0v283.2C59 263.6 120.6 255.7 181.8 259.4z'/%3E%3Cpath fill='%23013547' d='M1600 0H0v136.3c62.3-20.9 127.7-27.5 192.2-19.2c93.6 12.1 180.5 47.7 263.3 89.6c2.6 1.3 5.1 2.6 7.7 3.9c158.4 81.1 319.7 170.9 500.3 223.2c210.5 61 430.8 49 636.6-16.6V0z'/%3E%3Cpath fill='%23013f53' d='M454.9 86.3C600.7 177 751.6 269.3 924.1 325c208.6 67.4 431.3 60.8 637.9-5.3c12.8-4.1 25.4-8.4 38.1-12.9V0H288.1c56 21.3 108.7 50.6 159.7 82C450.2 83.4 452.5 84.9 454.9 86.3z'/%3E%3Cpath fill='%23014860' d='M1600 0H498c118.1 85.8 243.5 164.5 386.8 216.2c191.8 69.2 400 74.7 595 21.1c40.8-11.2 81.1-25.2 120.3-41.7V0z'/%3E%3Cpath fill='%2300516d' d='M1397.5 154.8c47.2-10.6 93.6-25.3 138.6-43.8c21.7-8.9 43-18.8 63.9-29.5V0H643.4c62.9 41.7 129.7 78.2 202.1 107.4C1020.4 178.1 1214.2 196.1 1397.5 154.8z'/%3E%3Cpath fill='%23005A7A' d='M1315.3 72.4c75.3-12.6 148.9-37.1 216.8-72.4h-723C966.8 71 1144.7 101 1315.3 72.4z'/%3E%3C/g%3E%3C/svg%3E");
background-attachment: fixed;
background-size: cover;
}
សរុប​មក​ការ​ដាក់​កូដ​នេះ​ងាយស្រួល​មែនទែន ហើយ​ក្នុង​អ៊ីនធឺណិត​មាន​កូដ​ background ដែល​មាន​ចលនា​បែប CSS សុទ្ធ និង​បែប​ក្រាហ្វិក SVG ស្អាតៗ​ជា​ច្រើន តែ​ខ្ញុំ​មិន​ទាន់​ចេះ​ដាក់​ចូល​ក្នុង​ប្លក់​នោះ​ទេ បើ​ថ្ងៃ​ណា​ខ្ញុំ​ចេះ​ដាក់​ខ្ញុំ​នឹង​សរសេរ​បង្ហាញ។ ជួប​គ្នា​នៅ​គន្លឹះ​លើក​ក្រោយៗ​ទៀត អរគុណ៕

source https://akbalthom.blogspot.com/2022/06/backgrounds-svg-svgbackgroundscom.html

Comments