របៀប​ទាញយក ស្រង់​ចេញ និងដំឡើង​ពុម្ព​អក្សរ Apple ឈ្មោះ San Francisco សម្រាប់ Windows

ពុម្ពអក្សរ ​San Francisco Font (សាន់ហ្វ្រាន់ស៊ីស្កូ​​) ផលិត​ដោយ Apple Inc ចេញ​ផ្សាយ​ជា​លើកដំបូង​នៅ​ថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2014 ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ ពុម្ពអក្សរ San Francisco ត្រូវ​បាន​បំផុស​គំនិត​ដោយ​ពុម្ពអក្សរ Helvetica ។ Apple បង្កើត​ពុម្ពអក្សរ San Francisco ដើម្បី​ប្រើ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​ដែល​មាន iOS, iPadOS, macOS, tvOS, watchOS ​និង ​ប្រភេទ Mono សម្រាប់​ប្រើ​បង្ហាញ​ការ​សរសេរ​កូដ ។ ស្វែងយល់​ពី ​San Francisco និង​ព្រឹត្តិការណ៍ WWDC

៙ វិធី​ទាញយក និង​ស្រង់​ចេញ ៖

សម្រាប់​អ្នក​ប្រើ MacOS ការ​ទាញយក​និង​ដំឡើង​​បាន​ជា​ធម្មតា តែ​សម្រាប់​អ្នក​ប្រើ​ Windows OS យើង​ត្រូវ​មាន​វិធី​ខ្លះ ដើម្បី​បាន​ប្រើ៖
1- ចូល​ទៅ​ https://developer.apple.com/fonts/ ហើយ​ធ្វើការ​ទាញយក​ពុម្ព​អក្សរ​ដែល​យើង​បាន​ជា File .dmg មិន​គាំទ្រ​លើ Windows ដើម្បី​បើក​មើល​នោះ​ទេ។
បញ្ជាក់ ៖
  • San Francisco Pro សម្រាប់​ប្រើ​ជាមួយ iOS, macOS, and tvOS
  • San Francisco Compact សម្រាប់​ប្រើ​ជាមួយ watchOS
  • San Francisco Mono សម្រាប់​ប្រើ​ជាមួយ Terminal and Code Editor
2- យើង​ត្រូវ​ពន្លា ឬ​ស្រង់​ចេញ​នូវ​ឯកសារ​ពុម្ព​អក្សរ ​ដោយ​ប្រើ​កម្មវិធី 7-Zip (ដែល​ទាញ​យក​ឥត​ថ្លៃ)​ ។ ចុច​ទី​នេះ​ទាញយក 7-Zip
3- ដំឡើង​កម្មវិធី 7-Zip ហើយ ចាប់ផ្ដើម​ម៉ៅ​ស្ដាំ​លើ​ឯកសារ .dmg យក​ពាក្យ ។ ហើយ​ចុច​ចូលទៅ​កាន់​ទីតាំង SF-Pro.dmg >> SFProFonts >> SF Pro Fonts.pkg >>Payload~ >> . >> Library >>Fonts ។ និយាយ​រួម​គឺ​សាក​ចុច​បើក​មើល​គ្រប់ folder នោះ​នឹង​បាន​ឃើញ​ពុម្ព​អក្សរ​ដែល Apple ទុក​យ៉ាង​ជ្រៅ​ក្នុង file .dmg ។
4- ចម្លង​ ឬ​ទាញយក​ទម្លាក់​ដាក់ទីតាំង​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក​ទុក​ប្រើ។ ខ្ញុំ​ណែនាំ​ឲ្យ​លោកអ្នក​ដំឡើង​ត្រឹម Regular, light, Bold, black ប្រើ​សិន​ចុះ កុំ​ដំឡើង​ច្រើន​ពេក ។

៙វិធី​ផ្លូវកាត់​ដើម្បី​ទាញយក ៖

បើ​ស្មុគស្មាញ​ពេក លោកអ្នក​គ្រាន់តែ​ចូល​ទៅ https://github.com/blaisck/sfwin ហើយ​ធ្វើការ​ទាញ​យក​​ដោយ​ចុច​លើ​ប៊ូតុង Code >> Download ។ រួច​ធ្វើការ​ពន្លាឯកសារ Zip ដែល​ទាញយក ស្រង់​យក​ពុម្ព​អក្សរ​ទុក​ ជាការស្រេច។
ជា​យោបល់​ខ្ញុំ​បើ Apple មិន​ចង់​ឲ្យ​អ្នក​ប្រើ Windows ប្រើប្រាស់​នូវ​ពុម្ព​អក្សរ​របស់​ខ្លួន​ទៅ​ហើយ ដូច្នេះ​សូម​កុំ​ប្រើ !!!។ មូលហេតុ​ដែល​យើង​ចង់​យក​ពុម្ព​អក្សរ​នេះ​មក​ប្រើ​ គឺ​សម្រាប់​អ្នក​រចនា UX/UI ដែល​ត្រូវ​ការ​ពុម្ព​អក្សរ UI របស់ Apple ឲ្យ​ត្រូវ​ជាមួយ​ project របស់​ខ្លួន​តែ​ប៉ុណ្ណោះ ៕


source https://akbalthom.blogspot.com/2022/06/san-francisco-windows.html

Comments