បើនិយាយពីបណ្ដាញសង្គម លោកអ្នកនឹងនឹងភ្លាមដល់បណ្ដាញសង្គមធំជាងគេក្នុងពេលនេះគឺ Facebook ហើយបើសួរថាបណ្ដាញសង្គមណាសម្រាប់ដាក់បង្ហាញស្នាដៃ ឬអាចនិយាយបានម៉្យាងទៀតថាបណ្ដាញសង្គមសម្រាប់អ្នកក្រាហ្វិកឌីហ្សាញ នោះគឺ Behance.com ដែលជារបស់ក្រុមហ៊ុន Adobe ក្នុងពេលបច្ចុប្បន្ន។
ចុះនៅមានបណ្ដាញសង្គមអ្វីខ្លះទៀតសម្រាប់អ្នកក្រាហ្វិកអាចចូលមើលបានគ្រាន់ទុកជាគំនិត? នៅមានច្រើនទៀតតែសម្រាប់ Zcool.com.cn គឺជាបណ្ដាញសង្គមរបស់ចិនមួយដែលគួរឲ្យចាប់អារម្មណ៍ និងអាចនិយាយបានថាធំជាងគេ និងមានវិសាលភាពទូលាយអាចឲ្យអ្នកមិនចេះចិនអាចចូលមើលបានសឹងតែមិនចាំបាច់ប្រើ Google ជួយកប្រែក៏បាន។
យោងតាមការអះអាងរបស់ Zcool ផ្ទាល់ ថាបណ្ដាញសង្គមមួយនេះបង្កើតឡើងតាំងពីឆ្នាំ 2006 ហើយឥឡូវបានប្រមូលផ្ដុំអ្នករចនា អ្នកថតរូប អ្នកគំនូរ វិចិត្រករ និងអ្នកច្នៃប្រឌិតចំនួន 14 លាននាក់។ មើលមួយភ្លែតត្រឹមជាគេហទំព័រធម្មតា តែបើអង្គុយចុចមើលមួយសន្ទុះធំ ឃើញថាស្នាដៃនៅក្នុង Zcool គឺមានលក្ខណៈមួយបែបនៃជនជាតិអាស៊ី ហើយពិបាករកមើលក្នុង Behance ព្រោះអ្នកក្រាហ្វិកខ្លះគាត់ជាជនជាតិចិន ដែលជាតិនិយម ដូច្នេះការចូលមើលក្នុង Zcool គឺបើកគំនិតរបស់យើងមួយបែបដែរ។
source https://akbalthom.blogspot.com/2022/05/zcoolcomcn-behance.html
Comments
Post a Comment