សួស្ដី ខ្ញុំអត់បានរៀនកូដ HTML អីគេ តែខ្ញុំសូមលើកយកគន្លឹះតូចមួយទាក់ទងនឹង HTML ។ នៅក្នុង HTML មានស្លាក <kbd> Tag ដែលគេទុកប្រើសម្រាប់រំលេចពាក្យណាមួយក្នុងអត្ថបទដោយវានឹងប្រើប្រាស់ពុម្ពបែប monospace ហើយមានស៊ុបព័ទជុំវិញជាលំនាំដើម។ គេប្រើវាភាគច្រើនសម្រាប់រំលេចនូវការបង្ហាញក្ដារចុចផ្លូវការ ឧទាហរណ៍ Ctrl + C = Copy ។ សម្រាប់អ្នកសរសេរអត្ថបទទូទៅក៏អាចប្រើ <kbd> Tag បានដែរ ប្រើទៅតាមអ្វីដែលខ្លួនគិតថាសាកសម ព្រោះក្នុងអត្ថបទនេះយើងនឹងបន្ថែមពណ៌ផ្ទៃ ដើម្បីឲ្យកាន់តែ cute ។
៙ របៀបដាក់កូដចូល template Blogger ៖
1- ចូលទៅ Blogger.com ដើម្បី Login គណនីរបស់លោកអ្នក 😅2- ចូលទៅកាន់ Theme >> ចុចសញ្ញាព្រួញក្បែរពាក្យ CUSTOMIZE ហើយយកពាក្យ Edit HTML
3- ស្វែងរកស្លាក ]]></b:skin> ហើយចម្លងកូដខាងក្រោមយកទៅដាក់ខាងលើស្លាកនោះ រួចចុច Save template ។
kbd{font-size:90%;overflow-wrap:break-word; word-wrap:break-word; position:relative; color:#222; font-weight:500; font-family:monospace; background:linear-gradient(to right,#fce3ec,#ffe8cc); padding:.05rem .5rem .15rem; border-radius:99em}ចំណាំ ៖ លោកអ្នកអាចកែប្រែកូដតាមអ្វីដែលដឹង តែសម្រាប់គំរូពណ៌ផ្ទៃប្រដេញ Gradient ផ្សេងៗទៀតសូមចូលទៅ https://hypercolor.dev/ ចុចទីនេះ ។ ហើយកុំភ្លេចកែពណ៌អក្សរ color:#222 ឲ្យផ្ទុយនឹងពណ៌ផ្ទៃដើម្បីងាយស្រួលមើល
៙ របៀបប្រើក្នុងអត្ថបទ ៖
1- ចុចបង្កើត post ថ្មីមួយ2- សូមឈរលើ HTML tab សូមប្រើកូដតាមទម្រង់ <kbd>ពាក្យ</kbd> ។ ឧទាហរណ៍ ៖
<kbd>Ctrl</kbd> + <kbd>C</kbd> = <kbd>Copy</kbd>3- ជាលទ្ធផលយើងទទូលបានស្ទីលដូចខាងក្រោម ៖
4- រួចរាល់ហើយ!!! 😋
ជាងចុងក្រោយ សូមអរគុណសម្រាប់ការចូលមើលប្លក់នេះ ជួបគ្នានៅគន្លឹះផ្សេងៗលើកក្រោយៗទៀត ៕
source https://akbalthom.blogspot.com/2022/05/tag-gradient.html
Comments
Post a Comment