សួស្ដីពីអ្នកចូលចិត្តខាងផ្នែកក្រាហ្វិកកុំព្យូទ័រមិនថាផ្នែក 2D ឬ 3D នោះទេ។ ខ្ញុំព្យាយាមសរសេរប្លុកឡើងវិញដើម្បីទុកជាមតិយោបល់មួយចេញពីជនជាតិមួយដែលមានគ្នាតិចមិនសូបមានលទ្ធភាព ។ កាលមុនខ្ញុំចូលចិត្តសរសេរ តែដោយសារចំណេះដឹងតិចតួចក៏ផ្អាកទៅវិញ វាប្រៀបដូចអ្នកចូលចិត្តច្រៀងតែច្រៀងមិនពិរោះ តែខ្ញុំគិតថាឡើងវិញ ឃើញថាវាមិនចំណេះ ទោះមិនសូវមានចំណេះដឹងក៏គួរសរសេរនូវអ្វីដែលខ្លួនមានលទ្ធភាព គ្រាន់ជាងមិនសរសេរអ្វីសោះ សំខាន់ត្រូវត្រួតពិនិត្យនិងទទួលខុសត្រូវខ្ពស់ ។
ក្នុងអត្ថបទនេះខ្ញុំចង់លើកបង្ហាញពីឈ្មោះក្រុមហ៊ុនមួយ ដែលជំនាញក្នុងការបង្កើត Plugin (ជាប្រភេទកម្មវិធីបន្ថែមសម្រាប់ដំណើរការជាមួយកម្មវិធីណាមួយ) ឧទាហរណ៍ កម្មវិធី Photoshop ដែលខ្លាំងហើយ តែនៅត្រូវការ Plugin ធំៗបន្ថែមទៀត ដើម្បីជួយសម្រួលឲ្យការងារកាន់តែងាយស្រួល និងកាន់តែលឿន ចំណេញពេលវេលានៅពេលដែលយើងត្រូវការប្រយុទ្ធជាមួយការងារដ៏ច្រើនដែលក្រុមហ៊ុន ឬ broject ដែលយើងទទួលធ្វើ។
Topaz Labs គឺជាក្រុមហ៊ុនមួយដែលកំពុងល្បីជាមួយរបកគំហើញថ្មីដែលដាក់បញ្ចូលបច្ចេវិទ្យា AI ជាមួយកម្មវិធីជំនានក់ក្រោយរបស់ខ្លួន។ ដែលនេះកាន់តែធ្វើឲ្យ Software ដែលខ្លាំងស្រាប់ កាន់តែឆ្លាតមួយកម្រិតទៀត។ ខ្ញុំសូមលើកយកត្រួសៗ ហើយការប្រើប្រាស់និងទាញយកសូមធ្វើដោយខ្លួនឯងទៀត ៖
Topaz Video Enhance AI (2.6.4) ជា Plugin ដែលបង្កើតឡើងសម្រាប់ជួយកែប្រែវីដេអូដែលមិនសូវមានគុណភាព មកជាមានគុណភាពជាងមុនតាមបច្ចេកវិទ្យា AI ដែលនេះសម្រាប់អ្នកកាត់តវីដេអូដែលឧស្សាហ៍ជួបបញ្ហាវីដេអូមិនសូវច្បាស់ គួរប្រើ Plugin មួយនេះ។ មុខងារចម្បងគេគឺការជួយពង្រីកទំហំវីដេអូពី SD ទៅ HD, 4K និងអាចដល់ 8K ។ Denoising ជួយកំចាត់នូវគ្រាប់រំខានតូចៗក្នុងវីដេអូ ធ្វើឲ្យវីដេអូរលោងជាងមុន ។ Deinterlacing ជាជំងឺដែលកើតពីការ RIP វីដេអូចូល DVD ហើយបែកៗចេញឆ្នូតៗកាត់បណ្ដោយខ្លីៗពេញតែសាច់វីដេអូ យើងឃើញច្បាស់នៅពេលរូបភាពឬសកម្មភាពក្នុងវីដេអូមានចលនាលឿន។ Restoration ជួយកែប្រែជួសជុលវីដេអូឲ្យប្រសើរឡើវិញ ។ Frame rate conversion មិនត្រឹមបង្កើនចំនួន frame ឲ្យវីដេអូ ហើយថែមទាំងធ្វើឲ្យវីដេអូច្បាស់មួយកម្រិតទៀតជាមួយលឿនដល់ 60FPS។ smooth slow-motion effect ធ្វើឲ្យវីដេអូយឺតដោយរក្សាបាននូវគុណភាពមិនរអាករអួល។ ឈ្វែងយល់បន្ថែម
Topaz Gigapixel AI គឺជា Plugin សម្រាប់ Photoshop ដែលមាននាទីជួយឲ្យការពង្រីករូបភាពមិនឲ្យបែក និងជួយឲ្យច្បាស់ជាងមុនថែមទៀត។ សម្រាប់កម្មវិធី Photoshop ជំនាន់ចុងក្រោយនេះគឺខាងក្រុមហ៊ុន Adobe មានបន្ថែមមុខងារពង្រីករូបភាពឲ្យធំដែលហៅថា Super Resolution ។ ស្វែងយល់បន្ថែម
Topaz Sharpen AI គឺជាមុខងារមួយសម្រាប់ធ្វើឲ្យរូបភាពមានលក្ខណៈមុតច្បាស់ជាងមុន ដែលនៅក្នុងទូរទស្សន៍ក៏មានមុខងារនេះដែរ ហើយក្នុងកម្មវិធី Photoshop ក៏មានមុខងារ Sharpen ដែរ តែមិនជាងល្អប្រើទេ។ យើងត្រូវការភាពមុតច្បាស់នៅពេលរូបភាពដែឡផលិតចេញពីកាមេរ៉ាចេញមកមានលក្ខណៈព្រាលដោយសារថតញ័រដៃ ចំណុចចាប់ Focus មិនត្រឹមត្រូវខ្លាំង រូបភាពដែលគេធ្វើឲ្យរលោងពេក (softness) ឬរូបភាពសកម្មភាពដែលកាមេរ៉ាថតមិនសូវទាន់។ ស្វែងយល់បន្ថែម
Topaz DeNoise AI ឲ្យតែឮពាក្យថា noise យើងប្រាកដជាដឹងហើយថាជាគ្រាប់ពណ៌ប្រផេះដែលកើតឡើងដោយសាររូបភាពចេញពីកាមេរ៉ាដែលមាន ISO ទាបធ្វើឲ្យចេញគ្រាប់រំខាន ។ នៅក្នុង Photoshop ក៏មានមុខងារលុបនិងកាត់បន្ថយ noise បានខ្លះៗដែលតែមិន ជំនាញអាចប្រើការបានទេ ភាគច្រើនអ្នកប្រើកម្មវិធីកាត់តរូបភាពតែងតែពឹកលើ Plugin ណាមួយដែលសព្វថ្ងៃខ្ញុំប្រើ Imagenomic Noiseware ដែលជួយលុបគ្រាប់ noise បានគួរសមដែរ។ ស្វែងយល់បន្ថែម
Topaz Mask AI ជា Plugin សំខាន់មួយដែលសម្រួលដល់ការកាត់រូបភាពដែលស្មុគស្មាញ ដូចជាការកាត់សក់ជាដើម។ តែដោយសារបច្ចុប្បន្ន Photoshop មានមុខងារកាត់ background ខ្លាំងដែរ ដូច្នេះសឹងតែមិនត្រូវការ plugin ជំនួយ តែខ្ញុំគិតថានៅតែមិនងាយស្រួលដូចការប្រើ plugin បន្ថែម គ្រាន់តែថាការប្រើ plugin វាទាមទារម៉ាស៊ីនកុំព្យូទ័រខ្លាំង ដើម្បីដំណើរការកម្មវិធីធំៗ។ ស្វែងយល់បន្ថែម
Topaz Adjust AI គឺជាមុខងារកែប្រែពណ៌ឲ្យរូបភាព ដែល plugin មួយនេះមានលទ្ធភាពគ្រាន់តែចុចមួយ Click អាចធ្វើឲ្យរូបភាពដែឡស្ទើរពន្លឺ ស្ទើរពណ៌ ប្រែមកជាស្អាតវិញ។ ដោយសារប្រើបច្ចេកវិទ្យា AI ក្នុងការគណនាពណ៌និងពន្លឺដូច្នេះដំណើរការការកែក៏ដូចជាចាក់ filter ដែឡមានស្រាប់ៗគឺមានភាពងាយស្រួលម៉្យាងដែរ។ ស្វែងយល់បន្ថែម
Topaz Studio ជាកម្មវិធីសម្រាប់កែប្រែរូបភាពដែល Topaz Lab បង្កើតឡើងមកដើម្បីសម្រួលសម្រាប់អ្នកដែឡមិនចង់ប្រើ Photoshop ដែលមានមុខងារស្មុគត្រូេះការចំណាយពេលរៀនច្រើនទម្រាំចេះ។ ក្នុងកម្មវិធីនេះមានមុខងារ AI ស្រាប់ៗជាច្រើន ងាយស្រួលគ្រាន់តែចុច២ទៅ៣ click គឺចេញជាលទ្ធផលមកភ្លាមៗ។ ស្វែងយល់បន្ថែម
Topaz JPEGtoRAW AI ចុងក្រោយនេះគឺជា plugin សម្រាប់អ្នកត្រូវការកែប្រែរូបភាពបែប RAW តែមានតែរូបភាព JPEG ទៅវិញ ដែលកម្មវិធីជួយបង្កើតកម្រិតពណ៌ និងជួយជួសជុលភាពមិនសូវដិតពណ៌ឲ្យការតែមានជម្រៅជ្រៅងាយស្រួលកែប្រែ។ ស្វែងយល់បន្ថែម
បញ្ចប់សេចក្ដី ខ្ញុំជាអ្នកចូលចិត្តដំឡើងលុបៗរាល់កម្មវិធីដែលខ្ញុំចង់ដឹង ចង់ចេះប្រើប្រាស់ ។ មានតែសាច់កម្ម សាកល្បងហើយសាកទៀត ទើបដឹងថាកម្មវិធីនីមួយៗដែលគេបង្កើតឡើងមានសារប្រយោជន៍កម្រិតណា ថាតើយើងចាំបាច់ប្រើ plugin បន្ថែមដែរឬទេ? និងថាមួយណាជា plugin ដែលយើងត្រូវការ ។
ដាវល្អសម្រាប់អ្នកក្លាហាន
source https://akbalthom.blogspot.com/2022/05/plugin-photoshop-topaz-labs-software.html
Comments
Post a Comment