សម្រាប់អ្នកចេះប្រើប្រាស់កម្មវិធី Adobe Photoshop ខ្លះៗហើយ នោះប្រាកដជាចង់សាករសជាតិ Plugin ថាវាស្រួលប្រើកម្រិតណា ហើយណាមួយបើប្រើតែ tool មានស្រាប់ៗក្នុងកម្មវិធី Photoshop ក៏មិនគ្រប់គ្រាន់និងអាចចំណេញពេលវេលានោះឡើយ ។ ដូច្នេះយ៉ាងហោចណាស់ក៏អ្នកប្រើ Photoshop ម្នាក់ៗស្គាល់និងប្រើ Plugin ក៏២ទៅ៣ ដើម្បីពន្លឿន និងដោះស្រាយរឿងមិនអាចទៅរួចទៅជាងាយស្រួលវិញ។
Plugin ជាកូនកម្មវិធីបន្ថែមទៅឲ្យកម្មវិធីណាមួយ ពេលខ្លះគេហៅ Plugin ពេលខ្លះទៀតគេហៅ Addon ឬ Extension ហើយរបៀបដំឡើងខ្លះក៏ងាយស្រួល ខ្លះទៀតក៏ពិបាកដំឡើង ។ ចំណែកតម្លៃវិញខ្លះ Free ខ្លះគិតលុយ ។ វាសាស្រ័យលើអ្នកប្រើថាមិនចង់ប្រើ plugin ឬចង់ប្រើ Plugin ហើយរក Plugin ណាដែលគិតលុយព្រោះគិតថារបស់គិតលុយគឺរបស់ល្អ ខ្លាំង តែជាអកុសលគឺសម្រាប់អ្នករៀនប្រើ មិនទាន់មានលុយទិញ ដែលយើងអាចសាកល្បងតាមរយៈលួចប្រើ និងទាញយកពីគេហទំព័រនានាសិន ។ ចំណុចនេះយើងគួរបែងចែកឲ្យច្បាស់របស់ការរៀនសូត្រ និងការប្រើជាលក្ខណៈពាណិជ្ជកម្ម ។
មិនអាចដំឡើងស្រួលៗដោយចាប់ទម្លាក់បានទេសម្រាប់ CCX file ដូច្នេះយើងមានរបៀនដំឡើងមួយដែលមិនពិបាកនោះទេ គ្រាន់តែអនុវត្តន៍តាមជំហានខាងក្រោមនេះ ៖
៙ តម្រូវការ ៖
- កម្មវិធី 7-Zip (ទាញយកឥតគិតថ្លៃ)
- ឯកសារ CCX ដែលជា Plugin របស់ Photoshop
នៅក្នុងគន្លឹះនេះខ្ញុំសាកល្បងដំឡើង Plugin មួយដែលមានឈ្មោះថា Shadowify 2 - Realistic Blur & Shadow Kit (ដែលមានតម្លៃ ៣០$) វាជាប្រភេទឯកសារ CCX ដែលត្រូវឆ្លងកាត់ Adobe Creative Cloud ដើម្បីត្រួតពិនិត្យនឹងអនុញ្ញាតិដំឡើង។ តែដោយសារខ្ញុំប្រើកម្មវិធីលួច ហើយខ្ញុំអត់ប្រើ Adobe Creative Cloud នោះទេ ដែលជាហេតុខ្ញុំត្រូេះប្រើវីធីដំឡើង CCX ដោយដៃផ្ទាល់។
ជំហានទី១ ពន្លាឯកសារ CCX ជាមួយកម្មវិធី 7-Zip ដោយធ្វើការពន្លាជា folder សូមមើលរូបខាងក្រោម ៖ជំហានទី២ ចម្លង folder Plugin នោះយកទៅដាក់នៅទីតាំង C:\Program Files\Adobe\Adobe Photoshop 2022\Plug-ins\
- ដែល C: គឺជា Drive ដែលអ្នកដំឡើងកម្មវិធី Photoshop
- ហើយ Adobe Photoshop 2022 គឺជាជំនាន់នៃកម្មវិធី
ជំហានទី៣ បិទបើកកម្មវិធី Photoshop ហើយចុចបើក Plugin ដែលទើបបញ្ចូលហើយនោះ ជាទូទៅគឺនៅក្នុង Menu >> Plugins...
Shadowify 2 គឺជា Plugin តូចមួយដែលមានមុខងារបង្កើតស្រមោលឲ្យរូបភាពបានយ៉ាងងាយស្រួល ហើយមានប្រភេទស្រមោលជាច្រើនឲ្យយើងប្រើប្រាស់តាមប្រភេទ object ដែលយើងចង់ដាក់ស្រមោលឲ្យ។
របៀបដំឡើងគឺមានតែប៉ុណ្ណឹង! សរុបមកយើងមិនអាចប្រើ Winrar ដើម្បីពន្លាឯកសារ CCX បានទេ ហើយ Plugin ភាគច្រើនគឺលុយ ដូច្នេះបើច់ប្រើស្នើទៅក្រុមហ៊ុនដែឡខ្លួនកំពុងធ្វើការឲ្យ ឲ្យចំណាយលុយទិញទៅ កុំងាកលួចៗពេក 😁 ចំណែកខ្ញុំប្រើប្រាស់ក្នុងលក្ខណៈរៀនសូត្រ ៕
source https://akbalthom.blogspot.com/2022/05/plugin-ccx-photoshop-2022.html
Comments
Post a Comment