MysticThumbs ធ្វើឲ្យ icon ឯកសារក្នុង Explorer ត្រឡប់មកជាមានរូបភាព Thumbnails វិញ! ងាយស្រួលដល់ការមើលឯកសារដូចជា Adobe XD, Photoshop, Illustrator... ជាដើម
កុំថាឡើយយើងអ្នកក្រាហ្វិកតូចតាចឆ្ងល់ សូម្បីតែអ្នកខ្លាំងៗខាងក្រាហ្វិក ក៏មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាក្រុមហ៊ុន Microsoft និង Adobe មិនសហការគ្នា ធ្វើឲ្យរាល់ឯកសាររបស់ពពួកកម្មវិធី Adobe ដូចជា Photoshop, Illustrator ជាពិសេសគឺកម្មវិធី Adobe XD ដែលជាកម្មវិធី design UI ល្បីមួយក្នុងពេលបច្ចុប្បន្នអាចបង្ហាញរូបរាងឯកសារ ជាជាងបង្ហាញតែ icon ឯកសារកម្មវិធីដែលមិនអាចឲ្យអ្នកប្រើប្រាស់ងាយស្រួលដឹងថាក្នុងឯកសារនោះមានរូបរាងអ្វី ដែលងាយស្រួលក្នុងការមើលសម្គាល់ដឹងមុនចុចបើក។
ខុសពីអ្នកប្រើ MacOS គឺពួកគេមិនស្មុគស្មាញក្នុងរឿងបង្ហាញ Thumbnails ក្នុងកម្មវិធីគ្រប់គ្រង File នោះទេ ដែលនេះហាក់ដូចជា Apple និង Adobe បានយកចិត្តទុកដាក់ក្នុងរឿងនេះ ហើយណាមួយគេមានចេតនាចង់ឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងប្រព័ន្ធដំណើរការរបស់គេ។ តោះកុំគិតច្រើនយើងដឹងហើយថា អ្វីៗក្នុងលោកមនុស្សគឺមានឬមិនមានដោយសារតែលុយ បើអត់លុយគឺអត់អ្វីដែល។
ខ្ញុំរកឃើញកម្មវិធីមួយដែលមានឈ្មោះថា MysticThumbs វាមានលទ្ធភាពធ្វើឲ្យ file សំខាន់ៗដូចជា Photoshop, Illustrator, SVG,eps, ជាពិសេសគឺឯកសារកម្មវិធី Adobe XD អាចបង្ហាញរូបរាង file ខាងក្នុង ធ្វើជាកូនរូបភាពបង្ហាញដែលយើងតែងតែហៅថា Thumbnails ។ វាពិសេសជាងកម្មវិធីមុនៗដែលខ្ញុំធ្លាប់បង្ហាញ!! ។
MysticThumbs មានតម្លៃ 45$ តែយើងអាចសាកល្បងប្រើបាន ១៥ថ្ងៃ ដើម្បីឲ្យដឹងមុននឹងសម្រេចចិត្តទិញកម្មវិធីដ៏មានប្រយោជន៍នេះយកមកប្រើ។ សម្រាប់អ្នកមានកុំព្យូទ័រខ្សោយមិនបាច់ប្រើកម្មវិធីនេះនេះ ព្រោះវានឹងប្រើប្រាស់ CPU ដើម្បី generates thumbnails យកមកជំនួស icon នៃឯកសារក្នុងកុំព្យូទ័ររបស់យើងតាមដែលវាអាចស្គាល់ file ទាំងនោះ។ តែខ្ញុំជឿថាលោកអ្នកដែលប្រើប្រាស់កម្មវិធី adobe បាន នោះកុំព្យូទ័រក៏នឹងអាចប្រើកម្មវិធី MysticThumbs បានយ៉ាងរហ័សដោយមិនប៉ះពាល់ល្បឿនកុំព្យូទ័រនោះទេ៕
នៅជា icon មិនទាន់មើលឃើញ Thumbnails |
មើលឃើញ Thumbnails ដោយសារកម្មវិធី MysticThumbs |
source https://akbalthom.blogspot.com/2022/05/mysticthumbs-thumbnails-file-explorer.html
Comments
Post a Comment