ដំឡើង និង​បម្រុង​ទុក​ស្បែក​ប្លុក / How to install and backup blogger template

បើសិន​លោកអ្នក​ចង់​ចេះ​ប្រើប្រាស់ Blogger ឬ​ហៅម៉្យាងទៀត Blogspot របស់ Google នោះ គឺ​មាន​វីដេអូ​និយាយ​ជា​ភាសាខ្មែរ​ជា​ច្រើន​ក្នុង Youtube និង​មាន​គន្លឹះ​ជា​អត្ថបទ​មួយ​ចំនួន​ក្នុង​ប្លុក​ខ្ញុំ​នេះ ចុច​មើល ។ បន្ទាប់​ពី​ចេះ post អត្ថបទ​ហើយ នោះ​យើង​នឹង​ដល់​ដំណាក់កាល​ប្ដូរ​ស្បែក​ប្លុក ដែល​គេ​នៅ​ថា Theme ឬ template តែ​ជា​ទូទៅ​គឺ​គេ​តែងតែ​ហៅ​ template blogger ព្រោះ​បើ​ហៅ​ថា theme ដូច​តូចតាច​ពេក ។

ដំបូង​មុន​ដំឡើង Template ចូល​ប្លុក​របស់​យើង គឺ​មិន​ត្រូវ​ភ្លេច​ទេ​ការ​ប្រុង​ទុក​ស្បែក​ចាស់ ដើម្បី​ងាយស្រួល​យក​មក​ប្រើ​ឡើង​វិញ​ បើសិន​ការ​ដំឡើង​ template ទទួល​ការ​បរាជ័យ Error ។ ខ្ញុំ​នឹង​ប្រាប់​វិធី​ដែល​ខ្ញុំ​ធ្វើ​គឺ​ទី​មួយ យើង​ត្រូវ​​ Save ប្លក់​របស់​យើង ដើម្បី​ងាយស្រួល​ស្រង់​យក​តំណ​ម៉ឺនុយ​ដែឡ​យើង​បាន​ដាក់​រួច​ហើយ ដែល​ប្លុក​ខ្ញុំ​មាន​ម៉ឺនុយ​ច្រើន ពេល​ផ្លាស់ប្ដូរ​ម្ថង​ៗ​គឺ​ធុញ​និង​រឿង​ចង់​ម៉ឺនុយ​ឡើងវិញ ។

របៀប​ Save Webpage ដែល​យើង​កំពុង​មើល ៖

1- ចុច​បើក​ប្លុក​ដែល​យើង​ចង់ Save Webpage ទុក ។
2- ចុច Ctrl + S ដើម្បី Save (អនុវត្ត​បាន​គ្រប់ browser ។
3- រក្សាទុក​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ដោយ​រើស​យក​ជា​ប្រភេទ Web Page, Complete
4- ធ្វើ​បែប​នេះ​យើង​អាច​បើក​មើល​ម៉ឺនុយ​និង​រូបភាព ads ដែល​យើង​ខំ​រៀបចំ​ហើយ នៅ​ពេល​ណា​ក៏​បាន ងាយស្រួល​រៀបចំ​នៅ template ថ្មី ។

របៀប​ដំឡើង Template Blogger ងាយៗ៖

1- តម្រូវ​ឲ្យ​ប្រើ browser Google Chrome ព្រោះ​មិនសូវ Error នៅ​ពេល កែប្រែ​កូដ template Blogger ។
2- មាន template ស្អាតៗ​ជាច្រើន​ដែល​ដាក់​ឲ្យ Free ហើយ​បើ​ចង់​ប្រើ template គិត​លុយ​ក៏​ល្អ​ម៉្យាងដែរ ។ រាល់ template របស់ blogspot គឺ​មាន​កន្ទុយ​ជា​ប្រភេទ​ឯកសារ .XML ដូច្នេះ​គ្រាន់តែ​ចំណាំ​ត្រង់​កន្លែង​ហ្នឹង​រាល់​ពេល​ទាញយក Template មក​ដំឡើង​ម្ដងៗ ។
3- ចូល​ទៅ​កាន់ blogspot របស់​លោកអ្នក​ហើយ​ចូល​ទៅ​ផ្នែក Theme >> ចុច​សញ្ញា​ព្រួញ​ហើយ​យក​ពាក្យ Restore និង​យើង​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​ដើម្បី​ទៅ​បើក Template ដែល​យើង​ចង់​ដំឡើង ។
4- បន្ទាប់​ពី​ដំឡើង​រួច​ហើយ យើង​ចាប់ផ្ដើម​កែប្រែ​តាម​ការ​ណែនាំ​របស់ Template នោះ​បន្តទៀត​ដោយខ្លួនឯង។ បញ្ជាក់ template នីមួយៗ​មាន​វិធី​ប្រើប្រាស់​បែប​ផ្សេងៗ​គ្នា ។

វិធី​ដំឡើង​តាម​រយៈ HTML របស់ Blogspot

វិធី​នេះ​គេ​ធ្វើ​សម្រាប់ template ណា​ដែល​មិន​អាច​ដំឡើង​តាម​វិធី​ខាង​លើ​បាន ព្រោះ template មាន​ទំហំ​ធំ​ដែល​ពេល upload ទៅ​វា Error ។ ដូច្នេះ​យើង​ត្រូវ copy កូដទាំង​មូល​របស់ template យក​ទៅ​ Paste យក​តែ​ម្ដង វិធី​នេះ​ស្រួល​ម៉្យាងដែរ ។

1- បើក​ឯកសារ template ដែល​មាន​កន្ទុយ .XML ជាមួយ​កម្មវិធី Notepad ឬ Notepadd++ (ខ្ញុំ​តម្រូវ​ឲ្យ​លោកអ្នក​ប្រើជាមួយ Notepad++)
2- ចូល​ទៅ​កាន់ Theme >> ចុច​សញ្ញា​ព្រួញ​ក្បែរ​ពាក្យ CUSTOMIZE ​ហើយ​យក​ពាក្យ Edit HTML
3- ធ្វើ​ការ​លុប​កូដ​ក្នុង Blogspot ចោល ហើយបិទ​ភ្ជាប់​កូដ template ដាក់​ចូល​ទៅ​ក្នុង Blogspot រួច​ចុចប៊ូតុង Save ជាការស្រេច។
4- បន្ទាប់​ពី​ដំឡើង​រួច​ហើយ យើង​ចាប់ផ្ដើម​កែប្រែ​តាម​ការ​ណែនាំ​របស់ Template នោះ​បន្តទៀត​ដោយខ្លួនឯង។ បញ្ជាក់ template នីមួយៗ​មាន​វិធី​ប្រើប្រាស់​បែប​ផ្សេងៗ​គ្នា ។

សរុបមក ​ការ​ដំឡើង​និង backtup គឺ​ងាយស្រួល តែ​កុំ​ភ្លេច Save Webpage របស់​យើង​ទុក​មើល​នៅ​ពេល​ក្រោយ ព្រោះ​ងាយស្រួល​ក្នុង​ការ​ចងក្រង​ម៉ឺនុយ​ឡើង​វិញ សូម​បញ្ជាក់​ថា Template ដែឡ​យើង​ទាញយក​មក​ប្រើ​តែងតែ​មាន​របៀប​ប្រើប្រាស់​ខុសៗ​គ្នា នោះ​ក៏​ដោយសារ blogspot មាន​មុខងារ​តិច តែ​អ្នក​រចនា​ខាង​ក្រៅ​គាត់កែច្នៃ​ឲ្យ​មាន​មុខងារ​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ខុស​ប្លែក​គ្នា៕



source https://akbalthom.blogspot.com/2022/05/how-to-install-and-backup-blogger.html

Comments