របៀប​បង្កប់​ពុម្ព​អក្សរ​ខ្មែរ​និង​អង់គ្លេស​សម្រាប់ប្លុក how to embed google font in blogger

មុន​នឹង​ចូល​ដល់​របៀប​ដាក់​បង្កប់​ដែល​គេ​ហៅថា embed ឬ​របៀប​ប្រើប្រាស់ (Use) សូម​លោកអ្នក​ចូលទៅ​មើល ​របៀប​ដំឡើង និង​បម្រុង​ទុក template blogger ជាមុន​សិន ដើម្បី​បង្ការ​ក្រែលោ​ដាក់​អត់ដើរ​ហើយ​ខូច​ដល់​ស្បែក blogger របស់​លោកអ្នក។ សម្រាប់​អ្នក​ចេះ​កែកូដ​ខ្លះៗហើយ គឺ​មើល​គន្លឹះ​នេះ​អាច​អនុវត្ត​តាម​បាន​ មិន​ពិបាក​ទេ តែ​សម្រាប់​អ្នក​មិន​ធ្លាប់​កែកូដ​ពី​មុន​មក​សោះ សូម​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់។ នេះ​ជា​របៀប​បង្កើត​ពុម្ព Google ​ខ្មែរ​និង​អង់គ្លេស តែ​ដើម្បី​ងាយស្រួល ខ្ញុំ​នឹង​បង្ហាញ​វិធី​កាត់​វិញ សូម​មើល​ខាង​ក្រោម​នេះ ៖

៙ វិធី​ប្រើ Google Font តាម​បែប​ផ្លូវកាត់ ៖

1- យើង​មាន​ទម្រង់​កូដ​ដូច​ខាងក្រោម សូម​ចម្លង​ទុក ៖
<link href='https://ift.tt/pVQoziq' rel='stylesheet' type='text/css'/>

ចំណាំ ៖

  • Poppins គឺ​ជា​ឈ្មោះ​ពុម្ព​អក្សរ​អង់គ្លេស
  • Noto+Serif+Khmer គឺ​ជា​ពុម្ព​អក្សរ​ខ្មែរ Noto Serif Khmer ។ ​យើង​ត្រូវ​ដាក់​សញ្ញា​បូក​ជំនួស​ឲ្យ​កន្លែង​ដក​ឃ្លា​សម្រាប់​ពុម្ព​អក្សរ​ដែល​មាន​ឈ្មោះ​ហើយ​ដក​ឃ្លា​ក្នុង​នោះ! ។
  • 400,700 គឺជា​កម្រាស​អក្សរ 400 គឺ​កម្រាស​ធម្មតា (Regular) និង 700 គឺ​កម្រាស់​ដិត (Bold)

2- ចូល​ទៅ Blogger របស់​លោកអ្នក
3- ចូល​ទៅ​កាន់ Theme >> ចុច​សញ្ញា​ព្រួញ​ក្បែរ​ពាក្យ CUSTOMIZE ​ហើយ​យក​ពាក្យ Edit HTML

4- ស្វែងរក​ស្លាក <head> ហើយ​ដាក់​កូដ​ខាង​ក្រោម​ស្លាក​នោះ ចុច Save template មួយ​លើក​សិន។

៙ របៀប​ស្វែងរក​ទីតាំង​ដើម្បី​ប្ដូរ​ពុម្ព​អក្សរ​ក្នុង template ៖

1- បន្ទាប់​មក​នេះ​គឺ​​អាស្រ័យ​លើ​ប្រភេទ template ដែល​លោកអ្នក​បាន​ប្រើប្រាស់​ថា​មាន​ទម្រង់​កូដ​បែប​ណា​ សម្រាប់​ការ​ផ្លាស់ប្ដូរ​ពុម្ព​អក្សរ​បាន ។ សម្រាប់​ template របស់​ខ្ញុំ​គឺ​មាន​ជា​ទម្រង់ ៖
'Roboto', sans-serif និង &#39;Roboto&#39;, sans-serif
2- យើង​ជំនួស​មក​វិញ​ដោយ
'Poppins', Noto Serif Khmer និង &#39;Poppins&#39;, Noto Serif Khmer
នៅ​គ្រប់ទី​កន្លែង​​ដោយ​យើង​ប្រើ​កម្មវិធី Notepad++ ទើប​ធ្វើ​បាន​លឿន (សូម​មើល​រូប)
បញ្ជាក់ template ដែល​យើង​ទាញយក​មក​ប្រើ​មិន​មែន​ប្រើ​ពុម្ព​អក្សរ​តែ​មួយ​នោះ​ទេ ដូច្នេះ​សម្រាប់​​template ដែល​ខ្ញុំ​ប្រើ​ក៏​មិន​មែន​មាន​តែ​ពុម្ព Roboto តែ​មួយ​នោះ​ដែរ ដែល​យើង​បន្ត​ស្វែងរក​តាម​ពាក្យ ៖
  • font:
  • font-family:
ហើយ​មួយ​វិញ​ទៀត​យើង​អាច​កែប្រែ​កម្រាស​ដោយ​ប្ដូរ​ពី​ពាក្យ ៖
  • Normal ទៅជា Bold
  • 400 ទៅជា 700

សង្ឃឹម​ថា​គន្លឹះ​មួយ​នេះ​ធ្វើ​ឲ្យ​ការ​លេង​ម៉ូដ​អក្សរ​លើ blogger ដំណើរការ​បាន​រលូន ។



source https://akbalthom.blogspot.com/2022/05/how-to-embed-google-font-in-blogger.html

Comments