បើនិយាយពីកម្មវិធីគ្រប់គ្រង់ Files ដែល Adobe បង្កើតមកគឺ Adobe Bridge តែដោយសារអ្នកប្រើប្រាស់មានទំហំការងារ និងទម្លាប់ប្រើប្រាស់ផ្សេងៗគ្នាដូច្នេះការស្វែងរកកម្មវិធីសម្រាប់យកមកគ្រប់គ្រង់ជំនួសឲ្យការប្រើ Windows Explorer ដែលចាស់គម្រិលនោះ គឺជារឿងចាំបាច់មួយបើសិនយើងមានFile កម្មវិធីនានាដូចជា Adobe XD, Photoshop Illustrator ឯកសាររបស់កម្មវិធី 3D នានា ឯកសារ SVG ទាំងអស់ហ្នឹង គឺ Windows Explorer អត់បង្ហាញឲ្យយើងឃើញ thumbnails នោះទេគឺឃើញត្រឹម icon ។
ខ្ញុំធ្លាប់លើកបង្ហាញកម្មវិធី២ទៅ៣កម្មវិធីដែលជួយសម្រួលរឿងបង្ហាញ thumbnails ឯកសារសំខាន់ដែលយើងចង់ឲ្យមើលឃើញនៅក្នុង Windows Explorer មានខ្លះជា addon បន្ដែម និងមានខ្លះជា file manager តែងម្ដង។ ហើយក្នុង អត្ថបទនេះវិញ ខ្ញុំសូមលើកបង្ហាញឲ្យដឹងអំពីកម្មវិធីថ្មីចែសមួយឈ្មោះថា Eagle ឬ Eagle App ដែលមានតំណគេហទំព័រ https://eagle.cool/ ។ កម្មវិធីនេះបង្កើតឡើងមានទម្រង់ប្រើប្រាស់ប្លែកពីគេបន្តិច ព្រោះប្រហែល Developer ស្នេហាផលិតផល Apple ពេក បានជាកម្មវិធីកាត់ទៅរក Apple ។
កម្មវិធី Eagle ឬ Eagle App មានទាំងលើ Mac OS និង Windows OS ហើយទិញម្ដង update ប្រើបានរហូត។ វាមានមុខងារឆ្លាតៗជាច្រើនដូចជា ៖ Browser Extension សម្រាប់ចាប់យករូបភាពនានាពីកម្មវិធីរុករកអ៊ីនធឺណិត, គ្រប់គ្រង់ការបង្ហាញវីដេអូ , មុខងារថតផ្ទៃអេក្រង់ មុខងារ Clipboard។
ចាត់ចែងឯកសារតាមផ្នែក Tag, Folder, Smart Folder, មុខងារកត់ចំណាំ។ ស្វែងរកតាមពណ៌ តាមពាក្យគន្លឹះ មុខងារច្រោះកម្រិតខ្ពស់ មុខងាររកមើលតែប្រភេទឯកសារ។
បើនិយាយពីការគ្រប់គ្រងវិញ រាងទំនើបជាងគេ ព្រោះមានមុខងារ Hover Preview , Spacebar Preview មុខងារពង្រីកមើលបែបងាយៗនិងរហ័ស ។ បង្ហាញរូបភាព thumbnails របស់ឯកសារដូចជា ៖ Photoshop, Illustrator, XD, InDesigne, Affinity Designer, Affinity Photo, AffinityPublisher, Cinema 4D, Blender, AutiCAD, Sketchup, CorelDraw, Clip Studio Paint, Youtube, Vimeo, PowerPiont, Word, Excel, Edraw Mac, MindMaster, XMind, PDF, GIF, SVG, JPG, PNG, EPS, TIF, HDR, WebP, TGA, DDS, BMP, ICON, RAW, 64, MP4, MP3, Font, FBX, OBJ ជាដើម ដែលសុទ្ធសឹងតែឯកសារពេញនិយម។
បើសួរថាថ្ងៃណាដែល Windows Explorer អាចបង្ហាញ thumbnails របស់ files កម្មវិធីខាងលើបាន? ខ្ញុំគិតថា ចាំខ្ញុំក្លាយជាម្ចាស់ក្រុមហ៊ុន Microsoft នោះខ្ញុំនឹងធ្វើឲ្យ Windows OS មានមុខងារគ្រប់សព្វបាន ហាសហា៕
source https://akbalthom.blogspot.com/2022/05/eaglecool-assets.html
Comments
Post a Comment