តាំងពីមានភាពរីកចម្រើននៃពពួកកម្មវិធី AI (បញ្ញានិមិត្ត) នៅលើទូរស័ព្ទមក យើងឃើញមានកម្មវិធីសម្រាប់កុំព្យូទ័រក៏កំពុងតែមានមុខងារបែបឆ្លាតវៃកើនឡើងផងដែរ តួយ៉ាងកម្មវិធី Adobe Photoshop ដែលជំនាញខាងកាត់តរូបភាព ក៏មានបំពាក់មុខងារ AI ជាច្រើនដែល Adobe ហៅមុខងារទាំងនោះថា Neural Filters ។
សម្រាប់អ្នកប្រើកម្មវិធីលួចចម្លងគឺដំឡើងកម្មវិធី Adobe Photoshop 2022 ភ្លាមគឺមិនទាន់មាន Neural Filters នៅឡើយទេ ហើយចុចចូលទៅដំឡើងក៏មិនដំណើរការដែរ ដោយសារយើងលួចកម្មវិធីប្រើ ។ ដើម្បីបានប្រើ យើងមានវិធីដ៏ងាយស្រួល គ្រាន់តែត្រូវការអ៊ីនធឺណិតដើម្បីទាញយកដោយផ្ទាល់ ។
៙ តម្រូវការដើម្បីដំឡើង Neural Filters ៖
- អ៊ីនធឺណិត (ល្បឿនលឿនល្មម អាចចូលតាមហាងកាហ្វេ)
- កម្មវិធី Photoshop 2022 ដែលដំឡើងហើយ
៙ របៀបធ្វើឲ្យ Neural Filters ដំណើរការវិញ ៖
គឺយើងត្រូវចូលទៅលុបថតឯកសារឈ្មោះ PluginsStorage នៅទីតាំង ៖C:\Users\Username\AppData\Roaming\Adobe\UXP\ដែល Username គឺជាឈ្មោះ User របស់កុំព្យូទ័រដែលអ្នកប្រើប្រាស់ ។ ឧទាហរណ៍ ក្នុងកុំព្យូទ័រខ្ញុំ ខ្ញុំដាក់ថា AKbalthom ដូច្នេះខ្ញុំគ្រាន់តែចូលទៅរកថតឯកសារតាមតំណខាងលើតាម User ឈ្មោះ AKbalthom។ ចំណាំ ៖ សម្រាប់អ្នកមានបញ្ចូល Plugin ផ្សេងៗ អាចនឹងបាត់ plugin នៅពេលធ្វើការលុបថតឯកសារឈ្មោះ PluginsStorage !!! សូមធ្វើការចម្លថទុកមុននឹងលុប ប្រយ័ត្នរលាយ ។
ចូលទៅបើកកម្មវិធី Photoshop 2022 ហើយយបើករូបភាពមួយមកសាកល្បង ដើម្បីអាចចូលទៅកាន់មុខងារ Neural Filters (Filters >>> Neural Filters...)
សូមចុចលើរូបពពក ដើម្បីទាញយកមុខងារនានា ។ បើសិនមិនអាចទាញយកបាន សូមធ្វើការ restart ម៉ាស៊ីនកុំព្យូទ័រ ហើយបើកកម្មវិធី Photoshop ឡើងវិញ ចូលទៅមុខងារ Neural Filters ហើយធ្វើការទាញយក ប្រាកដជាដើរ។
សម្រាប់ការប្រើប្រាស់មុខងារ Neural Filters សូមស្វែងយល់ក្នុង youtube ដោយខ្លួនឯង មុខងារខ្លះងាយស្រួលយល់ ហើយមុខងារខ្លះទាល់តែមើលវីដេអូបង្ហាញពីអ្នកជំនាញ៕
source https://akbalthom.blogspot.com/2022/04/neural-filters-adobe-photoshop-2022.html
Comments
Post a Comment