ដោះស្រាយ​បញ្ហា​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​លោត​ដៃ​លោត​ជើង​ក្នុង​កម្មវិធី Adobe Illustrator

ចូល​មក​ដល់​សម័យកាល​ដែល​កម្មវិធី​នានា​ទំនើបៗ​អស់​ហើយ ហើយ​អក្សរ​ខ្មែរ​​យូនីកូដ​ក៏​កាន់តែ​សម្បូរ​ម៉ូដ ​និង​អាច​ដើរ​ជា​មួយ​កម្មវិធី​ជា​ច្រើន​នោះ ក៏​ប៉ុន្តែ​យើង​នៅ​តែ​ជួប​ប្រទះ​បញ្ហា​លោត​ដៃ​លោត​ជើង​ក្នុង​កម្មវិធី Adobe Illustrator !!! ចំណុច​នេះ​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ចូល​ទៅ​កំណត់​ option ឲ្យ​ដើរ​ជាមួយ​ពុម្ព​អក្សរ​ខ្មែរ​ទើប​អាច​ប្រើ​បាន​ធម្មតា​វិញ ។ តោះ​ចូល​មើល​វិធី​ដោះស្រាយ​ខាង​ក្រោម​នេះ ៖

៙ វិធី​កំណត់​ឲ្យ Illustrator ដើរ​ជាមួយ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ ៖

១- ចុច​បើក​កម្មវិធី Adobe Illustrator
២- ជា​ឧទាហរណ៍​ខ្ញុំ​ប្រើ​ពុម្ព Noto Serif Khmer ដើម្បី​សរសេរ​ ដោយ​ឃើញ​ថា​ពុម្ព​នេះ​មិន​ដើរ​​ជាមួយ Adobe Illustrator នៅ​ឡើយ​ទេ (សូម​មើល​រូបភាព​ខាង​ក្រោម)

៣- ចូល​ទៅ​កាន់​ម៉ឺនុយ Edit → Preference → Type...

៤- ជ្រើស​យក Show Indic Options ហើយ​ចុច OK

៥- បើក​ផ្ទាំង Paragrah ដោយ​ចុច​លើ​ម៉ឺនុយ Windows → Type → Paragrah (Alt + Ctrl + T)

៦- ចុច​លើ​ប៊ូតុង Option របស់ Paragrah ហើយ​ធីក​យក Middle Eastern & South Asian Every-line Composer
នោះ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ដែល​ដើរ​មិន​ត្រឹមត្រូវ និង​ត្រឡប់​មក​ភាព​ត្រឹមត្រូវវិញ 👍😒 ។ ជួប​គ្នា​នៅ​គន្លឹះ​លើក​ក្រោយ​ទៀត សូម​ចែក​រលែក​អត្ថបទ​នេះ​បើសិន​លោកអ្នក​យល់​ថា​បាន​ប្រយោជន៍ អរគុណ៕

source https://akbalthom.blogspot.com/2022/04/adobe-illustrator.html

Comments