កម្មវិធី ពន្លក​បៃតង ៖ ភាគទី២១ - លោក ទេព សុវិចិត្រ ជា​អ្នក​បង្កើត​ពុម្ភអក្សរ​ឌីជីថល និង​ស្ថាបនិក​ក្រុមហ៊ុន ANAGATA


កម្មវិធី ពន្លក​បៃតង ៖ លោក ទេព សុវិចិត្រ ជា​អ្នក​បង្កើត​ពុម្ពអក្សរ​ឌីជីថល និង​ស្ថាបនិក​ក្រុមហ៊ុន ANAGATA ។ រហូត​មក​ទល់​ពេលនេះ លោក ទេព សុវិចិត្រ បាន​ផលិត​ពុម្ពអក្សរ​ជាច្រើន ព្រមទាំងដាក់ឱ្យប្រើប្រាស់ពុម្ភអក្សរខ្មែរចំនួន១០ ទម្រង់​ដោយ​ឥតគិតថ្លៃ​ជូន​សាធារណជន ។ មូលហេតុ​ដែល​យុវជន​ម្នាក់​នេះ ចាប់​យក​ជំនាញ​ជា​អ្នក​រចនា​ពុម្ពអក្សរ​ខ្មែរ ដោយសារ​លោក​ចង់​ឃើញ​ទម្រង់​អក្សរខ្មែរ​យក​ទៅ​បោះពុម្ព​ជា​សៀវភៅ ឬ​ការ​ផ្សព្វផ្សាយ​នានា មាន​លក្ខណៈ​សម្បូរ​បែប និង​មាន​ទម្រង់​អក្សរ​ប្លែកៗ ។ គំនិត​នេះ​បាន​កើត​ឡើង​ចំពោះ​លោក ទេព សុវិចិត្រ ចាប់តាំងពី​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ ។

ទស្សនៈ​លោក ទេព សុវិចិត្រ ៖ ការ​ផលិត​ពុម្ពអក្សរ​ប្លែកៗ ជា​រឿង​មួយ ប៉ុន្តែ​ការ​ផលិត​ពុម្ពអក្សរ​ដែល​អាច​ប្រើការ​សម្រាប់​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត​បាន នោះ​ទើប​ជា​រឿង​សំខាន់។

ប្រភពពី
_______________

ចាក់​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ នៅ​វេលា​ម៉ោង ១២:៣០នាទីថ្ងៃត្រង់ https://ift.tt/RJD0EIg



source https://akbalthom.blogspot.com/2022/03/anagata.html

Comments