Clickbait នៅពេលនេះ មិនត្រឹមជាចំណងជើងទាក់ទាញ ចំណងជើងរសើបនោះទេ តែជារូបភាពក្រម (thumbnail) ដែលកាត់តបំផ្លើស ដើម្បីទាក់ទាញអ្នកចូលមើលឲ្យចុចមើល ។ មិនថាប្រទេសក្រីក្រដែឡចង់រកលុយតាមអ៊ីនធឺណិត ក្នុងប្រទេសអាមេរិក channel ធំៗដែលល្បីស្រាប់ហើយ ក៏នៅតែប្រើប្រាស់បច្ចេកទេសអាក្រក់នេះដើម្បី ទាក់ទងអ្នកចូលមើល។
លើកឧទាហរណ៍មួយ បើយើងសាកវាយពាក្យស្វែងរកវីដេអូក្នុង youtube អំពីការធ្វើម្ហូបខ្មែរយើង នោះ youtube នឹងបង្ហាញវីដេអូអំពីការចម្អិនម្ហូបក្នុងព្រៃ ដែលរាល់វីដេអូនោះដាក់ក្រប (thumbnail) កាត់តបំផ្លើសការពិត មានពេលខ្លះត្រូវបានអ្នកចូលមើលស្ដីឲ្យ។ ចំណែកនៅបរទេសវិញ មានការរអ៊ូ ឲ្យចាត់ទុកអ្នកធ្វើរូបភាពក្របបែបបំផ្លើសជាពួក Clickbait ចំៗ ។
Addon មួយនេះអាចចាប់រករូបភាពក្នុងវីដេអូពីផ្នែកណាមួយដូចជា មុខ កណ្ដាល ក្រោយ នៃវីដេអូមកធ្វើជារូបភាព thumbnail ដើម្បីឲ្យយើងដឹងថាវីដេអូនោះគឺនឹងមានឈុតឆាកបែបណា។ ហើយមុខងារមួយទៀតគឺការជួយសម្រួលចំណងជើងវីដេអូមកជាអក្សរធម្មតាវិញ ព្រោះមានអ្នក Youtube ខ្លះពិនលេងចំណងជើងណាស់។
ដើម្បីដឹងច្បាស់មានតែសាកដំឡើង Addon ចូលក្នុង browser ណាមួយដូចជា ៖ EDGE, Chrome និង Firefox ។ ខ្ញុំបានសាកដំឡើងរូចហើយឃើញថាល្អម៉្យាងដែរ នោះពេលដែលវីដេអូក្នុង Youtube ទៅជាមានរូប thumbnail ធម្មតាៗ សាមញ្ញៗ ។
បញ្ជាក់ ៖ កម្មវិធី EDGE ក៏អាចដំឡើង exstentions របស់ Google Chrome បានដែរ !
source https://akbalthom.blogspot.com/2022/01/youtube-clickbait.html
Comments
Post a Comment