សព្វថ្ងៃខ្ញុំអាចនិយាយបានថា ក្នុងទូរស័ព្ទរបស់អ្នកទាំងអស់គ្នាប្រាកដជាមានកម្មវិធី ប្រក្រតិទិនខ្មែរ ដែលឈ្មោះពេញគឺ ចន្ទគតិប្រតិទិន(Khmer Lunar Calendar) ព្រោះងាយស្រួលមើលថ្ងៃសីល ថ្ងៃបុណ្យខ្មែរយើង និងរួមទាំងថ្ងៃមុនរបស់ចិនជាដើម។ សម្រាប់អ្នកធ្វើការនោះ យើងអាចចម្លងពាក្យកាលបរិច្ឆេទយកមកប្រើបាន តែដោយសារនៅលើទូរស័ព្ទយើងត្រូវចម្លងដាក់កន្លែងណាមួយសិន ដើម្បីចម្លងបន្តទៅក្នុងកុំព្យូទ័រ ដើម្បីអាចយកឃ្លាថ្ងៃខែឆ្នាំបែបខ្មែរ ទៅប្រើប្រាស់បាន ឃើញថាខាតពេល ចុះបើក្នុងកុំព្យូទ័រយើងអាចចម្លងពាក្យ ថ្ងៃខែឆ្នាំបែបខ្មែរ ដោយចុចតែមួយឃ្លីគនោះ អាចជួយសន្សំពេលបានច្រើនណាស់ ។
យើងមានវិធីមួយដែលអាចចម្លងពាក្យ ថ្ងៃខែឆ្នាំបែបខ្មែរ នៅលើកុំព្យូទ័របាន មិនថា Windows ឬ MacOS នោះទេ ព្រោះវិធីនេះយើងគ្រាន់តែដំឡើង Addon ក្នុង browser ណាមួយ ដូចជា EDGE Firefox ឬ Chrome និងរាល់កម្មវិធីរុករកអ៊ីនធឺណិតផ្សេងៗទៀតដែលអាចស្គាល់ exstentions Google Chrome ។ វិធីដំឡើងមិនមានអ្វីពិបាកនោះទេ គ្រាន់តែចុចរកមើល Addons ឬ exstentions ឈ្មោះ Khmer Chanketik (បង្កើតឡើងដោយ Vatanak Sambath) ហើយធ្វើការដំឡើងជាការស្រេច។
source https://akbalthom.blogspot.com/2022/01/addon-khmer-chanketik.html
Comments
Post a Comment