សេចក្ដីជូនដំណឹងស្ដីពីការប្រើលេខកូដរួម *1200# *1201# *1202# *1203* PIN# និង 1204 សម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធទូរស័ព្ទចល័ត
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជា បានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួម ដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ ដូចខាងក្រោម៖
- *1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ
- *1201# ពិនិត្យសមតុល្យទឹកប្រាក់
- *1202# ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់
- *1203*PIN# បញ្ចូលទឹកប្រាក់
- 1204 ទាក់ទងទៅកាន់សេវាបម្រើអតិថិជន
ដូចនេះ សាធារណជនអាចប្រើប្រាស់លេខកូដទាំង៥ ខាងលើបានគ្រប់ប្រព័ន្ធទូរស័ព្ទចល័តទាំងអស់ ដើម្បីធ្វើការផ្ដាច់សេវាបន្ថែម (Value Added Services) ដែលមិនត្រូវការប្រើ ពិនិត្យសមតុល្យទឹកប្រាក់ ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ បញ្ចូលទឹកប្រាក់ ឬទាក់ទងទៅកាន់សេវាបម្រើអតិថិជន របស់ក្រុមហ៊ុនទូរស័ព្ទចល័តនីមួយៗ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង និយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរស័ព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។
_______________ប្រភពី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
source https://akbalthom.blogspot.com/2021/12/1200-1201-1202-1203-pin-1204.html
Comments
Post a Comment