មានថ្នាក់រៀនជាច្រើនដែលយើងអាចរកទិញដើម្បីយកទៅសិក្សាតាមបាន តែសម្រាប់ការជ្រើសរើសថ្នាក់រៀនដំបូងគឺជារឿងពិបាកមួយ ព្រោះថាអ្នកអស់គ្នារួមទាំងខ្ញុំបាទ ក៏សុទ្ធតែកំពុងចាប់ផ្ដើមរៀនពពួកកម្មវិធី 3D ទាំងនោះដែរ។ បើយើងរៀនចំគ្រូល្អ នោះការរៀនរបស់យើងក៏ងាយឆាប់ចាប់បាន ព្រោះខ្ញុំធ្លាប់រៀន Blender ជាមួយ Polygon Runway គឺអាយបង្កើតមេរៀនងាយៗយល់ មេរៀន មួយៗដាច់ៗពីគ្នា ងាយស្រួលរៀនឆាប់យប់ និងមានគោលបំណងក្នុងមេរៀនខុសគ្នា តាំងពីការគូររូបផ្ទះ រូបប្រាសាទបាក់បែក កាំជណ្ដើរ រហូតដល់សូន្យរូបតួអង្គបែបតុក្កតា ។
ចូលមកក្នុងប្រកាសនេះវិញ ខ្ញុំរកឃើញថ្នាក់រៀនសម្រាប់ការចាប់ផ្ដើមដំបូងជាមួយកម្មវិធី Cinema 4D ដែលជាកម្មវិធីល្បីខាងបង្កើតចលនាក្រាហ្វិក ដែលគេហៅថា 3D Motion Graphics ដែលខុសពីកម្មវិធី Maya ដែលផ្ដោតលើការបង្កើតចលនាតួអង្គវិញ។ Cinema 4D គឺជាកម្មវិធីល្អមួយ ងាយស្រួលចាប់ផ្ដើមឈានជើងចូលក្នុងពិភព 3D ។ សម្រាប់ទីផ្សារកម្ពុជាយើង ផ្នែក motion graphics គឺមានឱកាសការងារច្រើន ជាជាងការងារដែលទាក់ទងនឹងការបង្កើតតួអង្គ 3D និងធ្វើចលនាដើម្បីបង្កើតជាសាច់រឿង ។
និយាយពីការគូររូបតួអង្គគឺជារឿងមួយមិនងាយស្រួលទៅហើយ ហើយទម្រាំធ្វើចលនាតួអង្គទៀតនោះ ដូច្នេះហើយបានជាអ្នកធ្វើចលនាតួអង្គនៅក្រុមហ៊ុន 3D ធំៗសុទ្ធតែជាអ្នក animation សក់២ពណ៌ ចាស់ៗហើយទម្រាំស្ទាត់ក្នុងការធ្វើចលនាតួអង្គ ។
ខ្ញុំអត់អាចដាក់ link ឲ្យទាញយកបាននោះទេ ព្រោះខុសច្បាប់និងសីលធម៌ 😅
source https://akbalthom.blogspot.com/2021/05/cinema-4d-3d-motion-graphics-low-poly.html
Comments
Post a Comment