Jump Break គឺជាមុខងារមួយក្នុងឧបករណ៍និពន្ធរបស់ Blogger ដែលមាននាទីជួយផ្ដាច់អត្ថបទ នៅត្រង់ផ្នែកណាមួយ ដែលការធ្វើបែបនេះដើម្បីឲ្យការបង្ហាញអត្ថបទនៅទំព័រដើមមានទំហំតូចស្រាល ដោយមាន readmore មកជំនួយបើចង់អានអត្ថបទពេញ។ Jump Break ជួយឲ្យ Load អត្ថបទ តិច មិនត្រូវការ load មកទាំងដុល។ បើយើងមិនបានប្រើ Jump Break ទេ នោះការបង្ហាញនៅទំព័រមុខ (ទំព័រដើម) ធ្វើឲ្យចំនួនអត្ថបទ (recent post) បង្ហាញមិនបានគ្រប់ចំនួន តាមការកំណត់របស់ម្ចាស់ប្លក់។ ឧទាហរណ៍ ៖
ប្លក់របស់ខ្ញុំចង់ឲ្យបង្ហាញចំនួន ៣០ Post នៅទំព័រដើម តែដោយសារក្នុងអត្ថបទនីមួយៗខ្ញុំមិនបានដាក់ Jump Break នោះប្រព័ន្ធ Blogger បានធ្វើការ Load បង្ហាញមកបានត្រឹម ១០ជាង ២០ជាង ជួនកាលអត់បង្ហាញ ឬបង្ហាញតែមួយ Post នៅរាល់ពេលយើងចុច Page Navigation ។ នេះមកពី Blogger កំណត់ទំហំ MB បង្ហាញនៅទំព័រមុខ ដែលធ្វើឲ្យ 30 post មានទំហំធំលើសការកំណត់របស់ Blogger ទើបធ្វើឲ្យការបង្ហាញមិនគ្រប់តាមចំនួនដែលបានកំណត់យក ៣០ post ។
បើយើងចង់ឲ្យស្រាលខ្លាំងយើងដាក់ Jump Break នៅខាងក្រោមរូបទី១នៃអត្ថបទនីមួយៗ តែបើយើងប្រើប្រាស់ template ចាស់ៗរបស់ Blogger នោះ ហើយយើងចង់ឲ្យបង្ហាញអត្ថបទខ្លីបន្តិចបន្ទាប់ពីរូបទី១នៃអត្ថបទ នោះយើងគួរដាក់ Jump Break នោះខាងក្រោមកថាខណ្ឌ សមល្មម ដែលងាយស្រួលដល់អ្នកអានបានដឹងពីអត្ថបទខ្លីដំបូងរបស់ post ។
៙ របៀបប្រើប្រាស់ Jump Break របស់ឧបករណ៍និពន្ធ Blogger ៖
១- បង្កើតអត្ថបទថ្មីមួយ រូចដាក់រូបភាពមួយចូល ហើយសរសេរអត្ថបទ ចាប់ពីខាងក្រោមរូបភាព រហូតដល់ចប់អត្ថបទមួយ ។ រាល់ដងយើងតែងតែចុចបង្ហោះអត្ថបទភ្លាមៗ តែចាប់ពីបានអានគន្លឹះនេះហើយ សូមអ្នកប្រើប្រាស់ Blogger ទាំងអស់ ត្រូវទម្លាប់ដាក់ Jump Break រាល់អត្ថបទដែលបាននិពន្ធ !!!។២- បើលោកអ្នកឈរលើ Compose View សូមដាក់ម៉ៅទៅទីតាំងដែលអ្នកចង់ដាក់ Jump Break ដោយគ្រាន់តែចុចលើមុខងារ Insert Jump Break នោះយើងនឹងឃើញបន្ទាត់កាត់ទទឹងមួយ។
៣- បើលោកអ្នកឈរលើ HTML view យើងត្រូវដាក់កូដ <span><!--more--></span> នៅទីតាំងណាដែលអ្នកចង់ដាក់ ព្រោះពេលយើងឈរលើ HTML view ឧបករណ៍និពន្ធរបស់ Blogger មិនបង្ហាញមុខងារ Insert Jump Break នោះទេ។ ចំណាំ ៖
- យើងអាចដាក់ Jump Break បានតែមួយក្នុងមួយអត្ថបទ! ។
- កែចំនួនបង្ហាញអត្ថបទនៅទំព័រដើមឲ្យដូចកូដ Page Navigation។
- លោកអ្នកគួរដាក់ចំនួនត្រឹម ១៥ post ដើម្បីងាយស្រួលបង្ហាញបានត្រឹមត្រូវ។
មតិចុងក្រោយ ដោយសារប្រព័ន្ធ Blogger បានដែនកំណត់ខ្លាំងពេក មិនសូវមានការវិវឌ្ឍន៍ខ្លាំងដូច Wordpress ដូច្នេះការធ្វើឲ្យប្រកាសឬ post បង្ហាញបានត្រឹមត្រូវគឺត្រូវធ្វើដោយដៃដោយបន្ថែមកូដ Jump Break រាល់ក្នុងអត្ថបទ។ ដូច្នេះខ្ញុំជ្រើសរើសប្រើ template ដែលមានឈ្មោះថា MagOne ដែលមានមុខងារកំណត់ចំនួនប្រកាស ហើយមានមុខងារ Page Navigation ដែលរហ័សបំផុត សឹងតែដើរលឿនជាងគេហទំព័រធំៗល្បីៗទៅទៀត។ នេះជាចំណុចដែលប្លក់មានអត្ថបទច្រើន គួរយកចិត្តទុកដាក់លើការបង្ហាញអត្ថបទ និង Page Navigation ៕
source https://akbalthom.blogspot.com/2022/05/jump-break-post.html
Comments
Post a Comment