នៅប្រទេសខ្មែរយើង ដូចពុំសូវមានអ្នកចាប់អារម្មណ៍អំពីសត្វដង្កែ និងជំងឺដង្កែខាំនេះប៉ុន្មានទេ ។ កត្តាទាំងនេះហើយបានសត្វមួយចំនួនតាមទីក្រុង ឬជនបទ គឺសុទ្ធសឹងតែដង្កែខាំពេញខ្លួនសត្វ រហូតឆ្លងទៅខាំដល់មនុស្សទៀតផង នេះក៏ម្នាក់ៗមិនចាប់អារម្មណ៍ក្នុងការសម្អាតអនាម័យសត្វចិញ្ចឹមរបស់យើង ។
១/ អ្វីជាសត្វដង្កែ? What's tick?
សត្វដង្កែ ជាអម្បូរសត្វល្អិតដែលអាស្រ័យរស់បានដោយឈាម ដោយអម្បូរសត្វដង្កែនេះវាតែងរស់នៅតាមស្លឹកឈើ ស្លឹកផ្កា ស្លឹកស្មៅ ខ្សាច់ ឬទីកន្លែងផ្សេងៗ ហើយសត្វដង្កែនេះទៀតសោត គឺរស់បានដោយការជញ្ជក់ឈាមសត្វឆ្កែឆ្មា គោក្របី ជ្រូក សេះ និងសត្វព្រៃផងដែរ ។ សត្វដង្កែនេះមានការបង្កកំណើតលឿនណាស់ តែមួយសប្ដាហ៍គឺមានកូនចៅពេញហ្នឹង ។
២/ ការបង្កកំណើតរបស់ដង្កែ A sexual Ticks
ដូចអ្វីដែលខ្ញុំបានឆ្ងល់យូរឆ្នាំមកហើយ ព្រមទាំងបានឈ្វេងយល់យ៉ាងខ្លះអំពីការបង្កកំណើតរបស់សត្វដង្កែនេះ រហូតដល់ពេលមួយ នាដើមឆ្នាំ២០២០ ខ្ញុំបានជួបប្រទះនូវអត្ថបទមួយរបស់វិទ្យាស្ថានអូស្ត្រាលីមួយ ដែលសិក្សាលើរោគសញ្ញាសត្វផ្សេងៗបានបង្ហាញថា សត្វដង្កែ គឺជាសត្វទ្វេភេទ គឺដូចនឹងអ្វីដែលខ្ញុំតែងតែគិតថា សត្វដង្កែគឺបង្កកំណើតដោយឯកឯង (ទ្វេភេទ) ។ ដូច្នេះហើយបានជាវាមានរយៈពេលដ៏ខ្លី ប៉ុន្តែការបង្កកំណើតលឿនណាស់ ពេលខាំជញ្ជក់ឈាមរយៈពេល ៥-៧ថ្ងៃ គឺវាពេញវ័យបង្កកំណើតហើយ មួយវិញទៀត នៅពេលបង្កបង្កើតហើយ (ពង) គឺខ្លួនវាក៏ត្រូវស្លាប់ដែរ ២ថ្ងៃកូនវាត្រូវញាស់ ដូច្នេះសន្ទុះនៃការកើនឡើងសត្វដង្កែ គឺឡើងទ្វេដង ក្នុងកន្លែងសត្វចិញ្ចឹមរបស់យើងនៅ ឬកន្លែងសត្វយើងលេងរាល់ថ្ងៃ ។
៣/ ជំងឺដង្កែ (តុកកែ) Tick bone (Tick Fever)
នៅក្នុងពេលបច្ចុប្បន្ននេះ គឺថ្នាំព្យាបាលពុំទាន់មាននៅឡើយទេ ។ ដូច្នេះយើងជាម្ចាស់ គួរប្រុងប្រយ័ត្នបន្ថែមអំពីជំងឺគ្រុនដង្កែ មិនបានមនុស្សឬសត្វទេ កាលណាតែឆ្លងជំងឺគ្រុនដង្កែ គឺពិបាកព្យាបាល នឹងត្រូវចំណាយពេលយូរបន្ថែមទៀតផង ។ ជាទូទៅការព្យាបាលឈឺនេះ គឺការប្រើប្រាស់ឱសថ Doxycyline 100g ឬ 200g ដោយប្រើពេល ២,៣ខែ សម្រាប់សត្វមួយៗ ។
៤/ រោគសញ្ញាជំងឺដង្កែ
រោគសញ្ញានៃជំងឺគ្រុនដង្កែ យើងមិនអាចមើលដឹងនឹងភ្នែកបានទេ ទាល់តែយើងយកសត្វទៅតេស្ដឈាមតាមបែបរោគវិនិច្ឆ័យ តាម Dog Test kit ឬតាមម៉ាស៊ីន PCR test ។ ប៉ុន្តែយើងអាចសម្គាល់នៅអាការៈមួយចំនួនបាន ដូចជាធ្វើឱ្យសត្វឈាមច្រមុះហូរដោយមិនដឹងខ្លួន (ដំណាក់កាលដំបូង), ឡើងកម្ដៅខុសប្រក្រតី, ទន់ដៃទន់ជើង (ដើរមិនរួច), ស៊ីអីចេះតែក្អួត ។ល។ ប្រសិនបើមានរោគសញ្ញាទាំងនេះ គួរយកសត្វទៅពិគ្រោះជាមួយនឹងពេទ្យសត្វ ដើម្បីតេស្ដរកមើលរោគជំងឺ នឹងការណែនាំរបស់គ្រូពេទ្យជំនាញ ដើម្បីព្យាបាល។
៥/ ការអនាម័យ
សត្វដង្កែក៏មានឆ្លងទៅខាំម្ចាស់ដែរ ប្រសិនបើយើងមិនអនាម័យឲ្យបានញឹកញាប់សម្រាប់សត្វចិញ្ចឹមរបស់យើងនោះ ហើយការខាំមនុស្សគឺមានឆ្លងរោគផងដែរ ដូចជា Dr. Olivia Pazzan (ជនជាតិអូស្ត្រាលី) គឺជាពេទ្យសត្វអន្តរជាតិម្នាក់ ដែលតែងតែមកព្យាបាល នឹងផ្ញើថ្នាំផ្សេងៗសម្រាប់សត្វក្នុងវត្តនានាក្នុងខេត្តសៀមរាប ។ នៅឆ្នាំ ២០១៩ គាត់បានដង្កែខាំ ហើយបានឆ្លងចូលក្នុងសរសៃឈាម ធ្វើឲ្យវេចមុខវេចមាត់ ទម្រាំព្យាបាលជាសះស្បើយ ចំណាយពេលជាង ៦ខែ ។ ដូចនេះ យើងក៏គួរតែប្រយ័ត្នប្រយែងផងដែរ សម្រាប់សត្វដង្កែនេះ។ សម្រាប់ថ្នាំកម្ចាត់សត្វដង្កែអាចរកទិញបានគ្រប់ពេទ្យសត្វ ឬកន្លែងលក់សម្ភារៈសត្វចិញ្ចឹម៕
___________
@អត្ថបទ Stevid Jhon
@រូបភាពពី Mrs. Vanny Chan
source https://akbalthom.blogspot.com/2022/01/ticks-tick-bone-virus.html
Comments
Post a Comment